ដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងតែជួបប្រទះនូវទុក្ខលំបាកខុសៗគ្នា មិនថារឿងនោះជារឿងតូច ឬធំឡើយ ពួកយើងម្នាក់ៗតែងតែមានវិធីសាស្រ្តដោះស្រាយបញ្ហាផ្សេងៗពីគ្នា។ ដូចនេះខាងក្រោមនេះ ក្រុមការងាររបស់យើងបានដកស្រង់ នូវខ្សែជីវិតរបស់ លោកអាប្រាហាំ លីនខុន ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងកន្លងមក។
១. កូនរបស់លោកអាប្រាហាំ លីនខុន ទាំងអស់បានស្លាប់
កូនរបស់លោក អាប្រាហាំ លីនខុន ត្រូវបានទទួលមរណភាពតាំងពីអាយុមិនទាន់ ២០ឆ្នាំ។ កូនទី ១ ឈ្មោះ Edward បានស្លាប់នៅអាយុ៤ឆ្នាំ រីឯកូនទី ២ ឈ្មោះ Willie បានស្លាប់នៅអាយុ ១២ឆ្នាំ និងកូនចុងក្រោយ ឈ្មោះថា Tadបានឆ្លាប់នៅអាយុ ១៨ឆ្នាំ។ ក្នុងនោះផងដែរលោក Robert ម្នាក់គត់ដែលបានរស់រានមានជីវិតរហូតដល់ពេលពេញវ័យ។
២. លោកអាប្រាហាំ លីនខុន ចូលចិត្តគ្រឿងម៉ាសុីន
លោកពិតជាចូលចិត្តគ្រឿងម៉ាសុីន។ គាត់មានការចង់ដឹងចង់យល់ពីគ្រឿងម៉ាសុីន ហើយគាត់ចាត់ទុកវាជាផ្នែកមួយនៃជីវិតរបស់គាត់។ លោកបានចេញប្រកាសដែលអនុញ្ញត្តឲ្យប្រើប្រាស់ប៉ាតង់សម្រាប់ A Device For buoying Vessels Over shoals ក្នុងឆ្នាំ១៨៤៩ ដែលគ្មានប្រធានាធិបតីរបស់ សហរដ្ឋអាមេរិកណាម្នាក់ធ្វើ។
៣. លោកអាប្រាហាំ លីនខុន មានអំណាចលើជំនឿអរូបី
លោកធ្លាប់បានយល់សុបិន្ត លឺសម្លេងយំនៅក្នុង White House ហើយគាត់ក៏បានស្វែងរកតាម សម្លេងនោះទៅដល់បន្ទប់មួយ ស្រាប់តែគាត់បានប្រទះឃើញសាកសពរបស់គាត់នៅទីនោះ។
៤. លោកអាប្រាហាំ លីនខុន គឺជាមនុស្សដែលចូលចិត្តខាងផ្លូវចិត្ត
លោកចូលចិត្តនិយាយអ្វីដែលទាក់ទងទៅនឹងផ្លូវចិត្ត ដូច្នេះហើយធ្វើឲ្យបុគ្គលិកលក្ខណៈរបស់គាត់ពាក់ ព័ន្ធច្រើនជាមួយផ្លូវចិត្ត។ លោកមិនដែលចូលវិហារនោះទេ ព្រោះគាត់មិនដែលខ្វល់ពីរឿងសាសនានោះឡើយ។
៥. លោកអាប្រាហាំ លីនខុន គឺជាអ្នកសរសេរសុន្ទរកថាម្នាក់ដ៏អស្ចារ្យ
លោកបានសរសេរសុន្ទរកថាដាក់ខ្លួនជាច្រើន ហើយគាត់ត្រូវបានគេហៅថាជាមនុស្សកំពូល និងជាអ្នកសរសេរសុន្ទរកថាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។