សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ព្រឹត្តិការណ៍នៃជំងឺផ្លូវដង្ហើមកូវីដ-១៩ទាំងនៅក្រៅប្រទេស និងនៅកម្ពុជា ពុំទាន់ស្រាកស្រាន្តនៅឡើយទេពោលគឺនៅមានករណីឆ្លងវិជ្ជមានកើតមានឡើង។ ជាមួយគ្នានោះការការពារគឺនៅតែជាជម្រើសចាំបាច់មួយដែលគ្រប់គ្នាអាចធ្វើបាន។
តាមរយៈអង្គការសុខភាពពិភពលោក World Health Organization (WHO) ក៏បានផ្សព្វផ្សាយពីរបៀបពាក់ម៉ាស់ឱ្យត្រឹមត្រូវនិងសុវត្ថិភាព (ម៉ាស់ពេទ្យ ឬម៉ាស់វេជ្ជសាស្រ្តដែលយើងច្រើនពាក់) ដែលវិធានទាំងនោះមានដូចជា៖
១. លាងសម្អាតដៃឱ្យស្អាតមុននឹងកាន់ម៉ាស់ពាក់
២. ពិនិត្យមើលថាតើម៉ាសយើងពាក់មានខូចឬរហែក ឬអត់
៣. រកមើលផ្នែកខាងលើដែលមានជ័រឬសរសៃរឹងនៃម៉ាស់(ជាផ្នែកខាងលើ)
៤. គួរប្រាកដថាយើងពាក់ម៉ាស់ដោយឱ្យផ្នែកពណ៌នៃម៉ាស់បែរចេញទៅក្រៅ
៥. ពាក់ម៉ាស់ដោយមានចំណុចសរសៃរឹងនៅពីខាងលើច្រមុះជាចំណុចត្រឹមត្រូវ(ផ្នែកខាងលើ)
៦. គួរគប្បីពាក់ម៉ាស់ឱ្យគ្របទាំងមាត់ ច្រមុះ និងចង្កា
៧. ទាញតម្រង់ម៉ាស់ពាក់ឱ្យគ្របមុខបានជិតល្អ(មិនមានសល់ចន្លះខ្លាំងនៅសងខាង)
៨. សម្អាតដៃអ្នកឱ្យស្អាតមុនពេលដោះម៉ាស់ចេញ
៩. ដោះម៉ាស់ចេញដោយទាញលើកពីផ្នែកខ្សែពាក់ត្រចៀកមក
១០. ម៉ាស់ដែលដោះហើយឈប់ពាក់រក្សាវាឱ្យនៅឆ្ងាយពីអ្នក
១១. បោះចោលម៉ាស់ភ្លាមៗក្រោយឈប់ប្រើដោយចោលក្នុងធុងសំរាមបិទជិត
១២. លាងសម្អាតដៃឱ្យបានស្អាត
ចំណាំ៖ វិធានការពាក់ម៉ាស់តែមួយមុខគឺមិនអាចការពារអ្នកពីCOVID-19បានទាំងស្រុងនោះទេពោលគឺគប្បីរក្សាវិធានការរក្សាគម្លាតយ៉ាងតិច១ម៉ែត្រពីគ្នានិងលាងសម្អាតដៃឱ្យបានស្អាតជាញឹកញាប់និងត្រូវលាងដៃទោះបីជាពេលពាក់ម៉ាស់ក៏ដោយ៕