ក្រសួងចេញលិខិតអញ្ជើញម្ចាស់ផេក Hokima ដើម្បីចូលបំភ្លឺការថតកាឡៃរឿងទុំទាវ

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ កាឡៃក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ ក្រោយមានការរិះគន់ខ្លាំងពីសំណាក់មហាជន ដែលការថតនេះបានធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ សាសនា វប្បធម៌ និងប្រពៃណីរបស់ជាតិ។

ត្រឹមរសៀលថ្ងៃទី៤ កុម្ភៈនេះ ម្ចាស់  Page Hokima បានលុបវីដេអូចេញពី Page របស់ខ្លួន និងបានចេញវីដេអូសុំទោសជាសាធារណៈហើយក៏ដោយ ក៏គេនៅបន្តឃើញពីការចែកចាយបន្តពី Page ជាច្រើនពី វីដេអូខ្លីនេះ ដែលនៅបន្តឲ្យមានការរិះគន់ និងមិនពេញចិត្តជាខ្លាំង ពីមហាជន។

ដោយឡែក មហាជនក៏បានចាប់អារម្មណ៍លើ អក្ខរាវិរុទ្ធ លើលិខិតរដ្ឋបាលក្រសួងផងដែរ ដោយសារតែមានការខុសពាក្យជាច្រើន និងភ្លេចសូម្បីតែខែ ដែលមហាជនទូទៅ សូមឲ្យមានការពិនិត្យឲ្យបានច្បាស់លាស់ មុននឹងផ្សាយលិខិតរដ្ឋបាលជាសាធារណៈ៕