សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ច្បាប់តាមន័យទស្សនៈវិជ្ជាគឺជាក្បួនសម្រាប់បំភ្លឺផ្លូវអយុត្តិធម៌ ជាក្បួនសម្រាប់បង្ហាញការពិត ជាក្បួនសម្រាប់ជីកកកាយការមិនពិត ឬជាអាថ៌កំបាំងឱ្យស្តែងចេញមក ជាឧបករណ៍សម្រាប់គ្រប់គ្រងសង្គមធ្វើឱ្យសង្គមមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អជាឧបករណ៍សម្រាប់បង្ហាញមាគ៌ាសន្តិភាពមិនអាចខ្វះបាន។ ដោយសារតែភាពសំខាន់ៗទាំងនេះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃថ្ងៃនេះក្រមាប៉ុស្ត៍ក៏សូមលើកយកចំណុចសំខាន់ៗជាសង្ខេប នៃច្បាប់មកបង្ហាញជូនប្រិយមិត្តដើម្បីស្វែងយល់ជាចំណេះដឹង៖
និយមន័យតាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត ច្បាប់គឺជាសេចក្តីបញ្ញត្តិសម្រាប់ប្រជារាស្រ្តប្រតិបត្តិជាក្បួនឬជាវិន័យសម្រាប់ប្រដៅមនុស្សឱ្យប្រព្រឹត្តល្អជាគំរូ ឬជាសំណុំ។ហើយតាមន័យនីតិសាស្រ្តច្បាប់គឺជាបញ្ញត្តិទាំងអស់សម្រាប់គ្រប់គ្រងរដ្ឋរាប់ទាំងរដ្ឋធម្មនុញ្ញច្បាប់ បទបញ្ជា គោលនយោបាយយុត្តិសាស្រ្ត ទំនៀមទំលាប់គោលការណ៍ទូទៅនៃនីតិជាវិធានដែលអនុម័តដោយអង្គការនីតិប្បញ្ញត្តិជាសំណុំវិធានទាំងអស់ដែលគ្រប់គ្រងការររស់នៅក្នុងសង្គមធ្វើយ៉ាងណាឱ្យសង្គមមនុស្សទាំងមូលមានរបៀបរបបមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរនិងរីកចម្រើន។
ចរិតលក្ខណៈនៃច្បាប់
១.មានលក្ខណៈជាទូទៅមិនចំពោះ គឺមានន័យថាច្បាប់ដែលបានដាក់ចេញឱ្យអនុវត្តគឺអនុវត្តទាំងអស់គ្នាដោយមិនលើកលែងបុគ្គលណាមួយឡើយ។
២.ចាប់បង្ខំឱ្យអនុវត្ត គឺក្នុងករណីប្រសិនបើបុគ្គលណាមួយឬជនណាមួយឬមួយក្រុមមិនអនុវត្តដោយផ្អែកតាមការមិនពេញចិត្តនឹងច្បាប់រដ្ឋដែលបានចេញឬមិនស្របនឹងសិទ្ធិរបស់ខ្លួនដែលកើតពីធម្មជាតិនោះត្រូវតែចាប់បង្ខំឱ្យអនុវត្ត។
៣.មានទណ្ឌកម្ម បើមិនអនុវត្តនឹងមានវិន័យក្នុងនោះមានវិន័យ រដ្ឋបាលទណ្ឌកម្មផ្នែកព្រហ្មទណ្ឌទណ្ឌកម្មផ្នែករដ្ឋប្បវេណីនិងពិន័យអន្តរការណ៍។
សារៈសំខាន់នៃច្បាប់
ជាសង្ខេប ច្បាប់គឺមានភាពសំខាន់ដូចជាចូលរួមក្នុងការកែទម្រង់វិស័យអប់រំកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាព ធានានូវសេរីភាពខាងសិក្សាកំណត់អំពីឋានានុក្រមរដ្ឋបាល និងការគ្រប់គ្រងការអប់រំជម្រុញឱ្យមានគុណភាព និងប្រសិទ្ធិភាពនៃការអប់រំកំណត់អំពីសិទិ្ធ និងកាតព្វកិច្ចបុគ្គលិកអប់រំកំណត់អំពីសិទ្ធិ និងករណីកិច្ចអប់រំរបស់សិស្សានុសិស្សនិស្សិត និងមាតាបិតាអ្នកអាណាព្យាបាលអ្នកគ្រប់គ្រងថែរក្សាកំណត់អំពីវិធាននិងលក្ខខណ្ឌតម្រូវផ្សេងៗទៀតក្នុងការងារអប់រំបង្កានិងទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងការងារអប់រំដាក់ទណ្ឌកម្មអ្នកដែលប្រព្រឹត្តបទល្មើសនិងជាក្របខណ្ឌសម្រាប់ការអនុវត្តការងារ។
ប្រភេទនៃច្បាប់
មានដូចជា៖
នីតិជាតិ(សាធារណៈ)៖
នីតិរដ្ឋធម្មនុញ្ញ
នីតិរដ្ឋបាល
នីតិហិរញ្ញវត្ថុ
នីតិព្រហ្មទណ្ឌ
នីតិអន្តរជាតិសាធារណៈ៖
នីតិធម្មនុញ្ញអន្តរជាតិ
នីតិសមុទ្រ
នីតិព្រហ្មទណ្ឌអន្តរជាតិ
នីតិប្រជាជាតិ
នីតិជាតិឯកជន៖
នីតិរដ្ឋប្បវេណី
នីតិពាណិជ្ជកម្ម
នីតិការងារ
នីតិនិរភ័យសង្គម...។
នីតិអន្តរជាតិឯកជន៖
នីតិមរតក/នីតិបេតិកភ័ណ្ឌ
នីតិពាណិជ្ជកម្មអន្តរជាតិ
នីតិសិទ្ធិមនុស្សអន្តរជាតិ
នីតិធានារ៉ាប់រង..៕
ប្រភព៖ចំណេះដឹងច្បាប់ Law-Asia