Elon Musk វ៉ាដាច់ Jeff Bezos ក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបំផុតក្នុងពិភពលោក

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ៧មករា។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងក្នុងឆ្នាំ​២០២០ ដែលបានជំរុញឱ្យទ្រព្យសម្បត្តិរបស់ Musk មានតម្លៃរហូតដល់ទៅ ១៨៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃព្រហស្បតិ៍។

លោក Musk កាលពីឆ្នាំ​២០១៩ មានទ្រព្យជាង ២០ពាន់លានដុល្លារ ដោយត្រឹមតែ១ឆ្នាំ ទ្រព្យសម្បត្តិរបស់លោកឡើងដល់ជាង ១៨៨ពាន់លានដុល្លារ

លោក Musk ទទួលបានប្រាក់ខែតិចតួចពីក្រុមហ៊ុន ដោយដូរជាតម្លៃភាគហ៊ុន ដែលមានតម្លៃជាទ្រព្យសម្បត្តិសុទ្ធចំនួន ១៨៨.៥ ពាន់លានដុល្លាររបស់គាត់ ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ៧០០% នៅឆ្នាំ ២០២០ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោក។

លោក Musk លើកឡើងថា ទ្រព្យសម្បត្តិដែលលោកមានគឺមិនបានទិញសម្ភារៈទំនើបឬដំណើរកម្សាន្តអ្វីនោះទេ គាត់នឹងប្រើទ្រព្យទាំងនោះដើម្បី ផែនដីនេះ និងកសាងកន្លែងដែលអាចរស់នៅបាននៅភពអង្គារ សម្រាប់មនុស្ស ករណីដែលភពផែនដីមានបញ្ហាកើតឡើងនៅថ្ងៃអនាគត៕