របាយការណ៍៖ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ2028

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

របាយការណ៍​៖ ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសចិននឹងវ៉ាសហរដ្ឋអាមេរិក ហើយក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៨ ពោលគឺ ៥ឆ្នាំលឿនជាងការប៉ាន់ស្មានលើកមុន។ នេះបើតាមរបាយការណ៍របស់ CEBR កាលពីចុងខែធ្នូ២០២០។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (CEBR) បាននិយាយថា “ការគ្រប់គ្រងប្រកបដោយភាពប៉ិនប្រសប់នៃការរាតត្បាតជម្ងឺកូវីដ១៩ ” របស់ប្រទេសចិន និងដោយមានការទប់ស្កាត់យ៉ាងតឹងរឹង បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះមានការល្អប្រសើរ។

ស្ថាប័នដដែលបានលើកឡើងថា ប្រទេសចិនអាចមានកំណើនសេដ្ឋកិច្ចជាមធ្យម ៥,៧% ក្នុងមួយឆ្នាំ ពីឆ្នាំ ២០២១-២៥ និងអាចធ្លាក់ចុះបន្តមកត្រឹម ៤,៥% ក្នុងមួយឆ្នាំពីឆ្នាំ ២០២៦-២០៣០។ ខណៈពេលដែលសហរដ្ឋអាមេរិក ទំនងជាមានការស្ទុះងើបឡើងវិញ ក្រោយឆ្លងរាតត្បាតខ្លាំងនៅឆ្នាំ ២០២១។ ដោយ កំណើនសេដ្ឋកិច្ចអាចនៅដល់ ១,៩% ក្នុងមួយឆ្នាំ រវាងឆ្នាំ ២០២២-២០២៤ ហើយបន្ទាប់មកអាចចុះមកនៅត្រឹម ១,៦% នៅឆ្នាំបន្ទាប់ពីនោះ៕