ឡានក្រុងនេះ ជាកន្លែងដែលមានសុវត្ថិភាព សម្រាប់អ្នកគ្មានទីលំនៅ រាប់ពាន់នាក់ (ផ្ទះចល័ត)

ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់ត្រូវបង្ខំចិត្ត ទៅរស់នៅតាមដងផ្លូវ ប្រឈមនឹងភាពភ័យខ្លាចក្នុងការគេង មិនមានកន្លែងសម្រាប់ផ្ទុកឥវ៉ាន់ផ្ទាល់ខ្លួន។

អាស្រ័យ​ហេតុនេះសហគ្រិន​ជនជាតិអូស្ត្រាលី​ លោក​ ស៊ីម៉ន រ៉រ សង្ឃឹម​ថានឹងអាច​ជួយ​ពួក​គេ​បានដោយ​ច្នៃបង្កើត​ឡា​នក្រុង​ដ៏​អស្ចារ្យមួយ​ដែល​អាច​ឲ្យ​មនុស្ស​ដែលមិនមាន​ផ្ទះ​ប្រមាណ​៨០៣០​នាក់​ បាន​សំរាក​ក្នុង​មួយ​ឆ្នាំ។

គំនិត​របស់លោកគឺ​ឡាន​ក្រុង​មួយនេះ​ នឹងអាចជា​ផ្ទះសម្រាប់​អ្នក​ក្រីក្រ​គ្មាន​ទីលំនៅហើយ​ថែមទាំង​អាច​ចល័ត​ទៅ​កន្លែង​ខ្វះខាត​ខ្លាំង។ ក្នុង​ឡាន​ក្រុង​នេះមាន​បន្ទប់ទឹក​២ កន្លែង​គេង​២២ ទូរដាក់​សំភារៈផ្ទាល់​ខ្លួន​កន្លែង​សម្រាប់​ដាក់​សត្វ​ចិញ្ចឹម។

អ្វី​ដែលពិសេស​ជាងនេះទៅទៀតនៅពេល​យប់ ឡាន​នេះ​មាន​បំពាក់​ដោយ​អំពូលភ្លើង និង​មាន​អ្នក​រក្សា​សុវត្ថិភាព​។

លោក រ៉រ គឺ​ជាអ្នក​ជំនួញ​និង​ស្ថាបត្យករមួយ​រូប​ដែល​ធ្លាប់​ឆ្លង​កាត់​នូវ​ភាព​គ្មានទីលំនៅ​នៅ​ឆ្នាំ​១៩៩៣។ កត្តា​នេះជំរុញ​ឲ្យ​លោក​បង្កើត​ជា​ឡាន​ក្រុង​នេះ​ឡើង។

លោក​រ៉របាន​សរសេរ​ក្នុង​គេហទំព័រ​ស្លីបបាស ហ្គោហ្វានមី ថា “បុរស​ម្នាក់​​ដែល​ត្រដរ​ដេក​លើ​កំរាល​ស៊ីម៉ង់នៅ​កណ្ដាលថ្ងៃ​ត្រង់​ នៅលើ​ផ្លូវ​ដែល​កកកុញ​ដោយ​មនុស្ស​បាន​ជម្រុញ​ឲ្យ​ខ្ញុំ​មាន​ឆន្ទះ​នេះ” ។ លោក​បាន​បន្ត​ទៀត​ថា “មនុស្ស​ជាច្រើន ​ដែល​គេង​តាម​ដង​ផ្លូវ​គឺ​ប្រឈម​នឹង​អាកាសធាតុ​មិនល្អ ការ​ប្រមាថ ការលួច​​ប្លន់​ជាដើម។ មនុស្ស​ម្នាក់ៗមិនសម​​រស់​របៀប​នេះទេ”។

ដើម្បី​ជួយដោះស្រាយ​បញ្ហានេះ លោក​ រ៉របាន​សម្រេច​ចិត្ត​បង្កើត​ទី​លំនៅ​ចល័ត​នេះ ហើយ​បញ្ហា​ដែល​លោក​ រ៉រ​ប្រឈម​​បំផុត​នោះគឺ ច្នៃ​បង្កើត​ឲ្យ​មាន ​កន្លែង​ស្នាក់​នៅ​ឲ្យ​បាន​ច្រើននៅ​ក្នុង​ឡាននេះ។

លោក រ៉រ បាន​ប្រាប់​ទៅ​ ស្តូ រ៉ូបឺតថាលោកបាន​ធ្វើ​គំរូ​កន្លែង​គេង ​ដូច​នៅ​ក្នុង​ឡាន​នេះ​មួយ​នៅ​ផ្ទះដែរ​ …”។

​កន្លែង​គេង​សម្រេច​ច្នៃ​ឲ្យ​មាន​ គ្រែមួយ ខ្នើយពួក និង​កម្រាលពូក​ ដែល​តែង​តែផ្លាស់​ប្តូរ​ជារៀងរាល់​ថ្ងៃ។​ មិនត្រឹម​តែប៉ុណ្ណោះ​នៅ​ក្នុង​ឡានក្រុង​នេះ នៅ​មាន​អំពូល​ភ្លើង ទ្វាររុញ​មាន​សោរ​ចាក់ ទូរទស្សន៍​​...។

លោក រ៉រ​ បាន​ប្រាប់ថា “ទូរទស្សន៍គឺ​សំខាន់ណាស់”។ លោក​បន្ត​ថា “​នៅ​ពេល​ដែលពួកគេ មកដល់​កន្លែង​​ស្នាក់នៅគឺ​គ្រាន់តែ​បិទ​ទ្វារ និង​បើក​ទូរទស្សន៍ ពួកគេ​នឹង​មាន​អារម្មណ៍ដូច​នៅ​ផ្ទះ​ ​មើល​ទូរទស្សន៍​នៅលើ​គ្រែ…”  ។ 

ក្នុង​ការ​បង្កើត​ឡាននេះសុវត្ថិភាពគឺ​ជា​កត្តា​ចំបង។ ក្នុងឡាននេះ មានបន្ទប់​ទឹក​២នៅខាង​មុខ ជិត​កន្លែង​អ្នករក្សា​សុវត្ថិភាព​ដើម្បី​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ឡាន​នេះមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព។ កន្លែង​គេងគឺ​ធ្វើ​ជាលក្ខណៈ​គ្រួសារដែល​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ឲ្យ​ឪពុក​ម្ដាយ​មើ​ល​ថែ​កូន​ៗ​បាន​ស្រួល…។

ឡាន​គំរូ​នៅ​តាមផ្លូវ​នៃ​ទីក្រុង​ម៉ែលប៊នគឺ​ដាក់​នៅ​ក្នុង​ខែមិថុនា​ដែល​ចំខែត្រជាក់​របស់​ប្រជាជន​អូស្ត្រាលី។នេះ​ក្លាយ​ជា​”ចំនាប់​អារម្មណ៍​ដ៏​អស្ចារ្យ​” សម្រាប់អ្នក​ជំនួញ​ដែល​មាន​បំនង​ចង់​ចូលថវិការ​ក្នុង​គំរោង​ការនេះ។ជឿជាក់​ថា ថ្ងៃ​ណាមួយ​ វា​ប្រហែល​ជា​មាន​ឡាន​ប្រភេទ​នេះ​នៅប្រទេសដទៃផង​ដែរ។​

គោល​បំនង​ដ៏​ចំបង​របស់​លោក រ៉រគឺ​ធ្វើ​យ៉ាងណាបង្កើត​ឲ្យ​មាន​ឡាន​ក្រុង​ប្រភេទនេះ​លើស​ពី​៣០០​គ្រឿងដាក់​ទូទាំង​ប្រទេស​អូស្រ្តាលីដែលអាច​ផ្ទុក​មនុស្ស​គេងបាន​៨០៣០​ក្នុង​មួយឆ្នាំ៕ ​

ប្រភព​ដើ​មអត្ថបទ៖ sciencealert

បកប្រែ​ និង​កែសម្រួល​ដោយ ម៉េង សុខ​ហួយ