ប្រធានCVEA បង្ហាញពីគន្លឹះចំនួន២ ក្នុងការដោះស្រាយលំហូរសាច់ប្រាក់អាជីវកម្មអចលនទ្រព្យនៅក្នុងវិបត្តិ

សូមចុចទីនេះ ដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ អ្នកជំនាញបានផ្តល់យោបល់ដល់អ្នករកស៊ីក្នុងវិស័យអលនចទ្រព្យ នូវដំណោះស្រាយលំហូរសាច់ប្រាក់ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពអាជីវកម្មឱ្យមានដំណើរការទៅមុខ នៅក្នុងកំឡុងពេលមានវិបត្តិនៃការរីករាលដាលជាសកលជំងឺកូវីដ ១៩។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) ឱ្យដឹងថា នៅក្នុងអាជីវកម្មអចលនទ្រព្យនីមួយៗ ត្រូវមានលំហូរសាច់ប្រាក់យ៉ាងហោចណាស់ត្រូវត្រៀមក្នុងរយៈពេល៦ខែ គិតជាមធ្យម ដើម្បីឱ្យលំនឹងនៃអាជីកម្មអាចដំណើរការបានជានិរន្តទៅមុខ នៅក្នុងវិបត្តិជាសកលនៃជំងឺកូវីដ ១៩នេះ។

លោក ច្រឹក សុខនីម បានលើកយកគន្លឹះសំខាន់ៗចំនួន២ គឺទី ១ ដំណោះស្រាយខាងក្នុង និង ទី២ ដំណោះស្រាយខាងក្រៅ ដែលទាំងពីរនេះនឹងជួយឱ្យលំហូរសាច់ប្រាក់ នៅក្នុងប្រតិបត្តិការអាជីវកម្មលើវិស័យអចលនទ្រព្យមិនបាត់បង់ ហើយអាចដំណើរការទៅមុខដោយរលូន។

១) ដំណោះស្រាយខាងក្នុង

ជាការពិតណាស់ វិបត្តិជំងឺកូវីដ ១៩ នេះ គឺមានផលប៉ះពាល់ទូទាំងសកលលោក ម្ចាស់អាជីវកម្មត្រូវរិះរកមធ្យោបាយដើម្បីពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ ជាពិសេសអថិតិជនរបស់ខ្លួនតាមរយៈការបង់នូវទំហំសាច់ប្រាក់ពាក់កណ្តាលសិន ហើយនៅសល់ប៉ុន្មានទៀត យើងអាចដោះស្រាយនៅពេលក្រោយ។ 

ម្យ៉ាងទៀត ម្ចាស់អាជីវកម្មត្រូវពិភាក្សាជាមួយបុគ្គលិកនៅក្នុងក្រុមហ៊ុនជាលក្ខណៈផ្ទៃក្នុង តាមរយៈការបើកប្រាក់ខែជូនពួកគាត់ប្រមាណ ៥០ ទៅ ៧០ ភាគរយ ហើយសល់ប៉ុន្មានទៀត ម្ចាស់អាជីវកម្មអាចសងនៅពេលសមស្របណាមួយបាន ។ ក្នុងន័យនេះ ក្រុមហ៊ុនធំៗនៅក្នុងពិភពលោក បានកាត់ប្រាក់ខែរបស់បុគ្គលិកឬកាត់បន្ថយបុគ្គលិក ជាពិសេក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យជាដើម។

២) ដំណោះស្រាយខាងក្រៅ

បើម្ចាស់អាជីវកម្ម មិនមានលំហូរសាច់ប្រាក់ ម្ចាស់អាជីវកម្មនោះត្រូវតែស្វះស្វែងរកដើម្បីនិរន្តភាពអាជីវកម្ម ដោយអាចស្វែងរកកម្ចី តាមរយៈប្រព័ន្ធធនាគារ និងក្រៅប្រព័ន្ធធនាគារ  ។ ដូច្នេះ ម្ចាស់អាជីវកម្មជាអ្នកមានគំនិតទស្សទាយក្នុងរយៈពេលយូ បើគិតថាកំពុងមានវិបត្តិដោយការខ្ចីពីធនាគារប្រើពេលយូ យើងអាចរកកម្ចីក្រៅប្រព័ន្ធធនាគារ បើទោះបីមានការប្រាក់ថ្លៃបន្តិច តែយើងអាចយកទៅដោះស្រាយបាន ។

តែយ៉ាងណាក៏ដោយ ក្នុងនាមយើងជាម្ចាស់អាជីវកម្មត្រូវចាត់ចែង និងគ្រប់គ្រងឱ្យមានប្រសិទ្ធិភាពលើទំហំសាច់ប្រាក់ដែលបានខ្ចី ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនអាចនៅតែបន្តទៅមុខ ដោយមិនមានការកកស្ទះ៕