សម្រង់សម្តីមាសរបស់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មុនពេលក្លាយខ្លួនជាមហាសេដ្ឋី

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា លោក Jeff Bezos គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុន Amazon ដ៏ល្បីឈ្មោះបោះសម្លេងមួយរូបនៅលើ ពិភពលោក។ រហូតមកទល់ដល់ពេលបច្ចុប្បន្ននេះលោកគឺជាមហាសេដ្ឋីដែលមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារ ព្រមទាំងមានក្រុមហ៊ុនតូចធំៗជាច្រើនផ្សេងទៀតនៅក្នុងដៃ។ យ៉ាងណាមិញនៅក្នុងអត្ថបទនេះក្រុមការងាររបស់យើង បានព្យាយាមសម្រង់យកនូវកម្រងពាក្យពេចន៍សម្តីមាសរបស់លោក នៅពេលចាប់ផ្តើមកសាងក្រុមហ៊ុន Amazon ដំបូង។

ទី១) “​​​មានក្រុមហ៊ុនពីរប្រភេទគឺក្រុ​មហ៊ុនដែលធ្វើការដើម្បីទាមទារប្រាក់បន្ថែមពីអតិថិជន និងក្រុមហ៊ុនដែលព្យាយាមធ្វើការក្នុងតម្លៃទាបពីអតិថិជន។ យើងគួរតែជាក្រុមហ៊ុនទីពីរ”។

ទី២)​ “ប្រសិនបើអ្នកអាចបង្កើនបទពិសោធន៍ទ្វេដងក្នុងមួយឆ្នាំ នោះអ្នកនឹងអាចបង្កើនគំនិត ច្នៃប្រឌិតរបស់អ្នកទ្វេដងដូចគ្នា”។

ទី៣) “ប្រសិនបើអ្នកមិនព្យាយាមស្វែងយល់ពីអាជីវកម្មឱ្យបានច្បាស់នោះទេ អ្នកនឹងបរាជ័យក្នុងអាជីវកម្មរបស់ខ្លួន”។

ទី៤) “​តាមទស្សនៈរបស់ខ្ញុំ គឺគ្រប់បណ្តាអាជីវកម្មក្រុមហ៊ុនទាំងអស់ ត្រូវតែមានការគិតដល់អនាគតដ៏វែងឆ្ងាយមិនមែនត្រឹមតែមួយពេលៗនោះឡើយ”។

ទី៥) “ ការសន្សំសំចៃគឺជំរុញឱ្យមានការច្នៃប្រឌិតចំពោះឧបសគ្គ រីឯវិធីសាស្ត្រតែមួយគត់ ដែលអាចដោះស្រាយចេញពីបញ្ហាបានគឺការបង្កើតផ្លូវចេញ”។

ទី៦) ​“អ្វីដែលសំខាន់បំផុតនោះ គឺត្រូវផ្តោតទៅលើអតិថិជន។គោលដៅដ៏ធំរបស់យើង គឺដើម្បីក្លាយជាក្រុមហ៊ុនមួយដែលផ្តល់សេវាដល់អតិថិជនគ្រប់ទីកន្លែង”។

ទី៧)“​គំនិតធំៗចំនួនបីដែលធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការរលូននោះគឺ​ការដាក់អតិថិជនជារឿងសំខាន់ជាងគេបំផុត ការច្នៃប្រឌិត​ និងការអត់ធ្មត់”។

ទី៨) “​អ្នកអាចមានទិចនិច និងគំរូនៃការធ្វើអាជីវកម្មល្អបំផុតមួយ។យ៉ាងណាមិញប្រសិន បើអ្នកមិនមានការបង្ហាញនិងធ្វើការពិសោធន៍បញ្ជាក់ថាវាពិតជាក់ស្តែងនោះទេ គ្មាននរណា ម្នាក់នឹងទទួលស្គាល់វានោះឡើយ”។

ទី៩) “ប្រសិនបើអ្នកធ្វើការដាក់ចេញគម្រោងអ្វីមួយដោយដឹងលទ្ធផលមុននោះក្រុមហ៊ុន របស់អ្នកនឹងទទួលបានផលចំណេញកាន់តែច្រើន”។

ទី១០) “ប្រសិនបើអ្នកចង់ធ្វើការប្រគួតប្រជែងជាមួយក្រុមហ៊ុនដ៏ទៃ អ្នកត្រូវតែប្រាកដថា អ្នកមានផលិតផលល្អនិងច្បាស់លាស់មួយក្នុងដៃ។វានឹងទាក់ទាញអតិថិជនឱ្យមករក អាជីវកម្មអ្នកកាន់តែច្រើន”។

ជារួមមកសម្តីមាសទាំង១០ឃ្លាខាងលើនេះ គឺជាទិចនិចពិសេសៗដែលណែនាំដោយលោកJeff Bezos នាយកប្រតិត្តិការក្រុមហ៊ុន Amazon ក្នុងការកសាងអាជីវកម្មឲ្យបានរីកចម្រើននិងអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ៕