អ្នកប្រាកដជាដឹងហើយថា សហរដ្ឋអាមេរិកគឺជាប្រទេសអភិវឌ្ឍន៍មួយដែលមានការរីកចម្រើនឈានដល់ចំណុចកំពូលនៅលើពិភពលោក។ ដោយឡែកវិស័យទេសចរណ៍ ឬការធ្វើដំណើរកំសាន្ត គឺជាចំណង់ចំណូលចិត្តរបស់ប្រជាជនអាមេរិក ដែលពួកគេតែងតែធ្វើនៅរៀងរាល់ចុងសប្តាហ៍ ពេលសម្រាក ពីការងារជាពិសេសនោះគឺតំបន់ដែលមានសួនទឹកកំសាន្ត ដែលមានមនុស្សអ៊ូអរច្រើន។ ដូច្នេះក្នុងអត្ថបទនេះ នឹងនាំអ្នកមកមើលសួនកំសាន្ត៥ក្នុងចំណោមសួនឧទ្យានល្បីៗ នៅក្នុងសហរដ្ឋអាមេរិកដែលមានមនុស្សទៅលេងច្រើនបំផុត។
១) សួនកម្សាន្តដែលមានឈ្មោះថា Hersheypark
Hersheypark គឺជាឧទ្យានកម្សាន្តលក្ខណៈគ្រួសារ ដែលមានទីតាំងនៅ Hershey រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ វាគឺជាសួនកម្សាន្តនិងឧទ្យានទឹកបែបលក្ខណៈគ្រួសារ និងជាប្រវត្តិសាស្ត្រដែលមានអ្វីៗសម្រាប់អ្នករាល់គ្នា។ ការជិះកម្សាន្តដោយមានទឹក គឺជាផ្នែកមួយដ៏ពិសេសក្នុងការទាក់ទាញភ្ញៀវទេសចររបស់ Hershepark ។
មនុស្សជាច្រើនចែករំលែកពេលវេលាដែលមិនអាចបំភ្លេចបាន នៅកាន់ឧទ្យានមួយនេះដែលជាចំណុចទាក់ទាញដ៏សំខាន់នៅក្នុងគោលដៅទេសចរណ៍តែមួយគត់នៃពិភពលោក។ ជារៀងរាល់ឆ្នាំមានមនុស្សមិនតិចទេដែលទៅកំសាន្តនៅទីនោះ។
២) សួនកម្សាន្តដែលមានឈ្មោះថាKnott’s Berry Farm
គឺជាសួនកំសាន្តដ៏ល្បីល្បាញនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងពីកសិដ្ឋានតូចមួយហើយបានរីកលូតលាស់ទៅជាឧទ្យានកម្សាន្តលក្ខណៈគ្រួសារ ដោយមានផ្តល់នូវអាហារពេលល្ងាចចៀនសាច់មាន់, នំប័រណូនិងប៊េសចាស់។
ឥឡូវនេះ សួនកម្សាន្ត Knott's Berry Farm មានភាពទាក់ទាញនិងការកម្សាន្តសម្រាប់ មនុស្សគ្រប់វ័យ។ ជាពិសេសនោះគឺមានទាំងឆ្នេរខ្សាច់រំកិលលំដាប់ទីមួយ ការសម្តែងនៅ លើឆាក ការជិះរទេះភ្លើងលើទឹកដ៏វែងនិងការបង្កើតអាហារឆ្ងាញ់ៗ ដែលបង្កភាពសប្បាយ រីករាយបែបគ្រួសារ។ វាពិតជាអស្ចារ្យណាស់ដែលកសិដ្ឋានគ្រួសារតូចមួយបានរីកលូតលាស់ទៅជាគោលដៅសប្បាយគ្រួសារសព្វថ្ងៃនេះ។
៣) សួនកម្សាន្ត Disneyland Park Anaheim CA
សួនឧទ្យាន Disneyland ដើមឡើយ គឺជាសួនឧទ្យានដំបូងក្នុងចំណោមសួនឧទ្យានចំនួនពីរ ដែលត្រូវបានសាងសង់នៅ Disneyland Resort ក្នុងទីក្រុង Anaheim រដ្ឋ California ដែលបានបើកដំណើរការនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៥៥ ។
វាជាកន្លែងដែលពិសេសនិងសប្បាយបំផុតដែលទាក់ទាញភ្ញៀវទេសចរទៅកំសាន្តយ៉ាងច្រើនកុះករ។វាមានលក្ខណៈពិសេសដែលមើលទៅដូចជាទីក្រុង Disney ក្នុងខ្សែភាពយន្តគំនូរជីវចលអឹញ្ចិងដែលអាចឱ្យអ្នកទស្សនាទាំងអស់ផ្តិតយករូបភាព និង ថតរូបលេងកំសាន្តបានយ៉ាងសប្បាយរីករាយ។
៤) សួនកម្សាន្តឈ្មោះថា Cedar point Sandusky Ohio
Cedar Point គឺជាឧទ្យានកំសាន្ដដែលមានទំហំ ៣៦៤ហិចតាដែលមានទីតាំងស្ថិតនៅលើឧបទ្វីប Lake Erie ក្នុងទីក្រុង Sanduskyរដ្ឋ Ohio ។ បានបើកនៅឆ្នាំ ១៨៧០វាត្រូវបានគេចាត់ទុកថាជាឧទ្យានកំសាន្ដដែលមានអាយុកាលចំណាស់ជាងគេទី ២នៅសហរដ្ឋអាមេរិកនៅពីក្រោយបឹង Lake Compounce។
គ្រាន់តែមើលរូបភាពក៏អាចទាយបានដែរថាទីនោះសប្បាយនិងគួរឱ្យចង់ទៅលេងប៉ុណ្ណា។ ទេសភាពស្រស់បំព្រង និងរទេះភ្លើងបង្វិលលើអាកាស ដែលមានសួនទឹកគួបផ្សំនឹងការជិះសម្រូតទម្លាក់ខ្លួនបានធ្វើឱ្យទីនោះជាកន្លែងកំសាន្តដែលពេញនិយមនិងមានមនុស្សម្នាយ៉ាងច្រើនកុះករទៅលេងកំសាន្តមិនដាច់។
៥) សួនកម្សាន្តឈ្មោះថា Magic Kingdom Park
គឺជាឧទ្យានកម្សាន្តមួយនៅឯរមណីយដ្ឋាន Walt Disney World នៅឆ្នេរសមុទ្របឹងនៅអូលែនដូ រដ្ឋផ្លរីដា។ ជាកម្មសិទ្ធិនិងដំណើរការដោយក្រុមហ៊ុន Walt Disney។ ឧទ្យាននេះបានបើកនៅថ្ងៃទី០១ខែតុលា ឆ្នាំ ១៩៧១ ដែលជាឧទ្យានដំបូងក្នុងចំណោមសួនកម្សាន្តទាំង ៤ នៅរមណីយដ្ឋាននេះ។
ចំពោះអ្នកដែលចូលចិត្តមើលរឿង Walt Disney ប្រាកដជាដឹងហើយថា វាស្រស់ស្អាតយ៉ងណា។ ឧទ្យានមួយនេះក៏មិនខុសពីឧទ្យានមុនៗដែរ ដែលទទួលបានការចាប់អារម្មណ៍និងមានភ្ញៀវទេសចរទៅកំសាន្តយ៉ាងច្រើនកុះករ។
ប្រសិនបើថ្ងៃណាមួយអ្នកបានទៅសហរដ្ឋអាមេរិកហើយ មានបំណងចង់ដើរកំសាន្តនៅទីនោះ សូមកុំភ្លេចទៅលេងឧទ្យានទាំង៥នេះចុះមិនខកបំណងទេ៕