សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចកំណត់ចំនួនទីតាំងនៃការធ្វើតេស្ដដល់ អ្នកដែលបានប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយក្រុមគ្រួសារលោក អគ្គនាយកពន្ធនាគារ ដែលត្រូវបានរកឃើញថាវិជ្ជមានកូវី១៩ ទាំង៦នាក់(ឱពុក ម្ដាយ កូនប្រុស និងសមាជិកគ្រួសារ៣នាក់ទៀត) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ២០២០ ។
ចំណែកឯទីតាំងដែលបងប្អូនប្រជាពលរដ្ឋត្រូវមកធ្វើតេស្ដមាននៅ ផ្សារទំនើប AEON1, សម្រាប់មន្រ្តីរាជការ ត្រូវធ្វើតេស្ដនៅ ក្រសួងមហាផ្ទៃ ហើយនឹងមាន១ទីតាំងទៀត នៅ ពន្ធនាគារព្រៃស។ សម្រាប់សមាជិកគ្រួសារក្មេងៗ ដែលសិក្សានៅ AIS សាខាចាក់អង្រែ ត្រូវមកពិនិត្យនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។
សម្រាប់បងប្អូននៅខេត្តសៀមរាប ត្រូវធ្វើតេស្ដនៅ សាលាគរុកោសល្យខេត្តសៀមរាប។ ដោយឡែកខេត្តដែលពាក់ព័ន្ធ ត្រូវទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្ដឲ្យបានទាន់ពេលវេលា។
កាលបរិច្ឆេទដែលត្រូវមកធ្វើតេស្ដ មាន៖ លើកទី១ ចាប់ពីម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី ២៩ វិច្ឆិកា ២០២០, លើកទី២ ថ្ងៃទី ៨ ធ្នូ និងលើកទី៣ នៅថ្ងៃទី១២ ធ្នូ ឆ្នាំ ២០២០៕