IMFព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងឡើង២,៤ភាគរយ ក្នុងឆ្នាំ​២០២០

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

វៀតណាម៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានកែប្រែការព្យាករកំណើន ផសស ឆ្នាំ២០២០ របស់ប្រទេសវៀតណាម ពី ០,៨ ភាគរយ ដល់ ២,៤ ភាគរយ។

លោកស្រី Era Dabla Norris ប្រធានបេសកកម្មប្រចាំប្រទេសវៀតណាម និងជាប្រធានផ្នែកនៅអាស៊ីនិងប៉ាស៊ីហ្វិករបស់ IMF បាននិយាយថា ការរីកចម្រើនរបស់ប្រទេសវៀតណាម គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោក ដោយសារតែការទទួលជោគជ័យ ចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

លោកស្រី Norris បាននិយាយថា ប្រទេសវៀតណាមបានទទួលអត្ថប្រយោជន៍ ពីគោលនយោបាយសារពើពន្ធដែលមានការប្រុងប្រយ័ត្នខ្ពស់ ដែលត្រូវបានផ្តោតលើការគាំទ្រដល់គ្រួសារ និងក្រុមងាយរងគ្រោះ។

លោកស្រីបាននិយាយថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយធនាគាររដ្ឋវៀតណាម បានកាត់បន្ថយសម្ពាធសាច់ប្រាក់ងាយស្រួល កាត់បន្ថយការចំណាយមូលនិធិ និងសម្រួលដល់លំហូរឥណទានបន្ត។

លោកស្រីរំពឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាម នៅឆ្នាំ ២០២១ នឹងមានកំណើនផលិតផលក្នុងស្រុកសរុប ៦,៥ ភាគរយហើយអតិផរណាមាន ៤ ភាគរយ៕