សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ ដើម្បីឱ្យគម្រោងដីឡូតិ៍ទទួលបានជោគជ័យ និងមានសុវត្ថិភាពជូនដល់អិតិថិជនរបស់ខ្លួន អ្នកធ្វើអាជីវកម្មដីឡូតិ៍ទាំងអស់ត្រូវស្នើលិខិត និងអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ។
យោងតាមប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មដីឡូតិ៍ ត្រូវដាក់ពាក្យស្នើសុំ ឬលិខិតអនុញ្ញាតអាជីវកម្ម ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារអបរមាដូចជា -លិខិត និងពាក្យស្នើសុំឬលិខិតអនុញ្ញាតតាមគំរូរបស់ឬមន្ទីរ។- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីដែលកំពុងធ្វើការអភិវឌ្ឍន៍។
ប្លង់រួមស្តីពីការអភិវឌ្ឍន៍ដីឡូតិ៍ -លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច។ បើខិតដាក់ប្រាក់តម្កល់៥%(ប្រាំភាគរយ នៃតម្លៃវិនិយោគឬតម្លៃពីវិនិយោគសរុប ឬតម្លៃដីវិនិយោគតាមដំណាក់កាល។ ផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោងអភិវឌ្ឍន៍អចលនវត្ថុ។- លិខិតថ្កោលទោសរបស់ម្ចាស់គម្រោ ងដែលចេញដោយក្រសួងយុត្តិធម៌ ឬលិខិតបញ្ជាក់កិរិយាមាយាទ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីប្រកាសដដែលបន្តថា ក្រសួង ឬមន្ទីរមានរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការក្នុងការត្រួតពិនិត្យ និងសម្រេចឬមិនផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាពអាជីវកម្មជូនអ្នកអភិវឌ្ឍន៍អចលនវត្ថុ គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវ។
សេចក្តីប្រកាសដដែលបន្ថែមទៀតថា អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមិនអាចផ្ទេរ ឬលក់បានឡើយ។ ករណីមានការផ្លាស់ប្តូរឈ្មោះ គម្រោងអភិវឌ្ឍអចលនវត្ថុ ឬឈ្មោះអ្នកអភិវឌ្ឍ ឬឈ្មោះភាគហ៊ុននិក ឬអ្នកឈរឈ្មោះលើអាជ្ញាប័ណ្ណ /លិខិតអនុញ្ញាតអាជីវកម្ម អ្នកអភិវឌ្ឍអចលនវត្ថុត្រូវស្នើសុំការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីក្រសួង ឬមន្ទីរជាមុនសិន៕