ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​​ឱ្យ​តំបន់​មួយ​ចំនួន​នៅ​សិង្ហបុរី​ជន់​លិច មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​៣៩​ឆ្នាំ​

ភ្លៀង​ធ្លាក់​​យ៉ាង​គំហុកដែល​នាំ​មក​​នូវ​ខ្យល់​​​ខ្លាំង​ៗ ព្រម​ទាំង​​​បង្ក​ជា​ទឹក​ជន់​លិច​​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​សឹង្ហបុរី កាល​ពី​ដើម​សប្តាហ៍​នេះ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន ​សឹង្ហបុរី Channel News Asia។

តាម​ទី​ភ្នាក់​ងារ​ធន​ធាន​​សឹង្ហបុរី PUB បាន​ឱ្យ​ដឹង​ថាភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូ​ទាំង​​សឹង្ហបុរី កាល​ពី​ថ្ងៃ​ចន្ទបាន​ធ្វើ​ឱ្យ​​តំបន់​បី​រង​ការ​លិច​ដោយ​ទឹក​ជន់គឺ​នៅ​ផ្លូវ UpperPaya Lebar Road ​ផ្លូវ LorongGambir and ​និង​ផ្លូវMountVernon Road ។ ទឹក​ជំនន់​​នោះ​ផង​ដែរស្ថិត​នៅ​​ជន់​លើ​​ផ្លូវ​នៅ​តំបន់​នោះរយៈ​ពេល​ប្រមាណ​៣០​ ទៅ​៤០​នាទី​មុន​នឹង​ស្រក​ទៅ​វិញ​។

យ៉ាង​ណា​មិញអ្វី​ដែល​កត់​សម្គាល់​​​របស់​ទី​ភ្នាក់​​ងារ​ជាតិ​សឹង្ហបុរីគឺ​តំបន់​ TaiSeng នៅ​ក្នុង​​ប្រទេសបាន​ទទួល​រង​នូវ​ឥទ្ធិពល​ភ្លៀង​១៣១,៤​មីលីម៉ែត្រចាប់​ពី​ម៉ោង​​២​រសៀល​ដល់​ម៉ោង​៦​ល្ងាចដែល​​នេះ​រាប់​ចាត់​ទុក​ជា​កំណត់​ត្រា​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​មានក្នុង​រយៈ​ពេល​៣៩​ឆ្នាំ​កន្លង​ទៅ​។បន្ថែម​ពី​នោះ ទី​ភ្នាក់​​ងារក៏​បាន​​ណែ​នាំ​ឱ្យ​ប្រជាពលរដ្ឋ​​នៅ​តាម​តំបន់​ខាង​លើ​ប្រុង​ប្រយ័ត្ន​ពិសេស​កម្រិត​ទឹក​នៅ​តាម​​​តំបន់​ស្តុក​ទឹក​និង​ព្រែក​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​កម្រិត​ខ្ពស់​នៅ​ឡើយ​៕