សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភ្នំពេញ ៖ បើទោះជាវិស័យអចលនទ្រព្យ និងសំណង់អគារខ្ពស់មានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងណាក៏ដោយ គេជឿថា នៅមានមនុស្សជាច្រើនហាក់មិនទាន់បានស្គាល់ច្បាស់ថា តើរវាងសំណង់អគារខុនដូ និងអាផាតមិនត្រូវបានបែងចែកយ៉ាងដូចម្ដេច ហើយមានលក្ខណៈខុសគ្នាត្រង់ណា ។
ប្រជាពលរដ្ឋខ្មែរមួយចំនួន ហាក់មិនទាន់យល់ដឹងងច្បាស់ពីមុខងារ នៃការប្រើប្រាស់ខុនដូ (Condo) ឬអាផាតមិន (Apartment)នេះ នៅឡើយទេ ខណៈសំណង់អាគារស្នាក់នៅ ដែលពេញនិយមបំផុត គឺចែកចេញជាពីរប្រភេទធំៗគឺ ខុនដូ និងអាផាតម៉ិន។
ខាងក្រោមនេះគឺជាចំនុចខុសគ្នាធំៗនៃអាគារទាំងពីរប្រភេទ៖
ទំហំអាគារ ៖ ជាទូទៅខុនដូច្រើន តែមានទំហំធំៗជាងអាផាតម៉ិន ព្រោះផ្ទះល្វែងធម្មតាក៏អាចចាត់ទុកជាអាផាតមិនផងដែរ។
កម្មសិទ្ធិ ៖ ខុនដូជាសំនង់អាគារធំៗ ដែលបើកលក់ជាបន្ទប់មួយ(Unit)ឲ្យទៅភ្ញៀវ ដោយភ្ញៀវទាំងនោះ គឺទទួលបានសិទ្ធិជាម្ចាស់ផ្ទះតែម្តង ខណះដែលអាផាតមិន គឺជាបន្ទប់ (Unit) សម្រាប់ជួលទៅអោយភ្ញៀវស្នាក់នៅ ក្នុងរយះពេលព្រមព្រៀងគ្នាណាមួយដូចជា ៣ ទៅខែ៦ខែ រឺ១ឆ្នាំជាដើម។
គ្រឿងបរិក្ខារ ៖ ដោយសារតែខុនដូមានលក្ខណះទំនើបជាង ដូច្នេះហើយនៅតាមសំណង់ខុនដូតែងតែមានបំពាក់គ្រឿងបរិក្ខារ សម្បូរបែបដូចជាអាងហែលទឹក កន្លែងចតឡាន កន្លែងកំសាន្ត ក្លឹបហាត់ប្រាណ បន្ទប់ស្ទីមសោណា រឺភោជនីយដ្ឋានជាដើម។ ផ្ទុយទៅវិញ អាផាតមិនអាចមិនមានគ្រឿងបរិក្ខារទាំងនេះ រឺមានត្រឹមតែតិចតួចនៃពួកវាតែប៉ុណ្ណោះ។
អាផាតម៉ិន ភាគច្រើនគឺសម្តៅទៅលើសេវាកម្មផ្តល់ផ្ទះជួល ដូច្នេះម្ចាស់ខុនដូមួយក៏អាចផ្តល់ជាសេវាកម្មអាផាតមិនផងដែរ ពោលគឺមានន័យថា ពួកគេអាចមានលក់ខ្លះ រឺជួលខ្លះ៕