សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
១. ធ្វើជាអ្នកបកប្រែ
ប្រសិនបើអ្នកចេះនិយាយច្រើនភាសា មានក្រុមហ៊ុនជាច្រើនដែលកំពុងស្វែងរកបុគ្គលិកសម្រាប់ការងារបកប្រែនៅឯផ្ទះ។មុខតំណែងនេះមានដូចជា ការប្តូរអត្ថបទចំណងជើង ការបញ្ចូលទិន្នន័យ និងការបកស្រាយជាភាសានិងគ្រាមភាសារាប់រយផ្សេងៗគ្នា។ ក្រុមហ៊ុនខ្លះក៏ត្រូវការភ្នាក់ងារបកប្រែសម្រាប់ការងារបម្រើអតិថិជនផងដែរ។
២. លក់វត្ថុអនុស្សាវរីយ៍ ដែលមានតាមអ៊ីនធឺណិត
ប្រសិនបើអ្នកជាមនុស្សដែលមានរបស់របរធ្វើនៅផ្ទះកកកុញច្រើនថ្ងៃឈប់សម្រាកគឺជាពេលវេលាដើម្បីលក់វា។ អ្នកទិញអីវ៉ាន់កំពុងស្វែងរកទាំងអំណោយធ្វើនៅផ្ទះ និងការតុបតែងប្លែកៗ។ ពេលខ្លះរបស់កែច្នៃរបស់អ្នក វាជាចំណាប់អារម្មណ៍របស់អ្នកដទៃ ឬអ្នកក៏អាចលក់របស់ចាស់ៗ ព្រោះមានមនុស្សភាគច្រើនចូលចិត្តរក្សាទុករបស់ចាស់ៗ ហើយអ្នកខ្លះទៀតមិនមានលទ្ធភាពក្នុងការទិញរបស់ថ្មី ដូចច្នេះវត្ថុអនុស្សាវរីយ៍ចាស់របស់អ្នកក៏អាចលក់ចេញបានដែរដែលគេតែងនិយាយថា ចាស់គេ ថ្មីយើង។
៣. ធ្វើជាអ្នកបម្រើសេវាកម្មអតិថិជន
ប្រសិនបើអ្នកចង់បានប្រាក់ឈ្នួលបន្ថែមជាជាងការរកស៊ីនៅផ្ទះ សូមស្វែងរកការងារនៅថ្ងៃឈប់សម្រាកនៅក្រុមហ៊ុនផ្នែកសេវាកម្មអតិថិជន។
ការងារនៅក្រុមហ៊ុនផ្នែកសេវាកម្មអតិថិជនតាមផ្ទះជាច្រើនជួលភ្នាក់ងារសម្រាប់ការងារតាមទូរស័ព្ទ ហើយមុខតំណែងនេះជាទូទៅ មិនមានតម្រូវការខាងផ្នែកបទពិសោធន័ច្រើនទេ ប៉ុន្តែបើអ្នកមានបទពិសោធន៍សេវាកម្មអតិថិជននេះស្រាប់គឺរឹតតែល្អ។
៤. ធ្វើជាមេដោះ ឬអ្នកមើលក្មេង
ឪពុកម្តាយ និងគ្រួសារថ្មីដែលមានទារកច្រើនតែចូលចិត្តឱ្យមនុស្សធំឬអណាព្យាបាលម្នាក់ទៀតមើលកូន។
ប្រសិនបើអ្នកមានពេលពេលវេលាច្រើនអ្នកអាចសាកល្បងការងារនេះបានក្នុងអំឡុងពេលដែលអ្នកឈប់សម្រាកពីការងារប្រចាំថ្ងៃរបស់អ្នក ព្រោះឪពុកម្ដាយសម័យនេះមានការរវល់ច្រើនដូច្នេះពួកគេត្រូវការអ្នកមើលថែទាំកូនៗរបស់ពួកគេ។ការងារនេះមិនទាមទារបទពិសោធន៍ច្រើនទេ តែទាមទារការអត់ធ្មត់ និងចិត្តធ្ងន់៕