សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
តើអ្នកចង់ចាប់ផ្តើមអាជីវកម្ម ដោយមិនចង់ឱ្យដួលឆាប់រហ័ស ឬចង់ឱ្យជោគជ័យយូរអង្វែង ក្នុងអំឡុងពេលអ្នកកំពុងធ្វើការឱ្យគេផងមែនទេ? ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តទាំងប្រាំពីរដែលអ្នកអាចប្រើដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុនៃការចាប់ផ្តើមរបស់អ្នក។
១. គូសវាសផែនការប្រាក់ខែ
ការចាកចេញពីការងារបច្ចុប្បន្នរបស់អ្នក ដើម្បីអភិវឌ្ឍអាជីវកម្មថ្មីរបស់អ្នកមើលទៅដូចជាជម្រើសតែមួយគត់ ខណៈពេលដែលបញ្ហានេះអាចជាករណីចាំបាច់ សូមសួរខ្លួនឯងថាហេតុអ្វី? ក៏គួរពិចារណាផងដែរអំពីបញ្ហានៃពេលវេលា។
២. អភិវឌ្ឍចរន្តប្រាក់ចំណូលផ្សេងទៀត
ប្រសិនបើអ្នកត្រូវការចាកចេញពីការងារបច្ចុប្បន្នរបស់អ្នក តើមានជំនាញណាមួយដែលអ្នកអាចធ្វើ និងមិនចាំបាច់ចំណាយពេលវេលា ឬកម្លាំងច្រើន?
៣. កាត់បន្ថយចំណាយ
ធ្វើការវិភាគដោយយកចិត្តទុកដាក់លើការចំណាយទាំងអស់ ហើយជ្រើសរើសអ្វីដែលអ្នកអាចដកចេញបានអាចជួយសន្សំសំចៃអ្នកបាន។
៤. ធ្វើកម្ចី
ការធ្វើកម្ចី គឺជាវិធីចំណាយទាបក្នុងការបង្កើតដើមទុន ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានរបស់អ្នកអ្នកក៏គួរតែស្វែងយល់អំពីការប្រាក់ដែលទាប ។
ប្រសិនបើអ្នកជ្រើសរើសជម្រើសនេះការដាក់ពាក្យសុំប្រាក់កម្ចី ខណៈពេលដែលអ្នកនៅតែមានការងារធ្វើត្រូវបានណែនាំយ៉ាងខ្លាំង មុននឹងចាប់ផ្តើមគំនិតអាជីវកម្មថ្មីរបស់អ្នក។
៥. កំណត់អត្តសញ្ញាណពិសេសរបស់អ្នក
គិតអំពីសេវាកម្មដែលអ្នកមាន បន្ទាប់មកគិតអំពីអ្វីដែលក្រុមមនុស្សនឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មទាំងនោះ និងមានជាតម្រូវការសម្រាប់ពួកគេ។ ត្រូវមានភាពជាក់លាក់ នេះនឹងជាទីផ្សារគោលដៅរបស់អ្នក។ ស្វែងរកនរណាម្នាក់ដែលសមនឹងទម្រង់ "អតិថិជនល្អបំផុត" របស់អ្នក។
៦. បង្កើតផែនការទីផ្សាររបស់អ្នក
កុំព្រួយបារម្ភណ៍អំពី“ ផែនការទីផ្សារ” ខណៈពេលដែលអ្នកត្រូវការផែនការទីផ្សារនឹងកាន់តែមានភាពជឿនលឿនជាងមុន នៅពេលអាជីវកម្មរបស់អ្នករីកចម្រើន តួយ៉ាងវាគ្រាន់តែមានន័យថាតើអាជីវកម្មរបស់ខ្ញុំនឹងរកលុយបានយ៉ាងដូចម្តេច? តើផលិតផល ឬសេវាកម្មអ្វីដែលអ្នកនឹងលក់ចេញ? តើអ្នកនឹងពិពណ៌នាយ៉ាងម៉េចដើម្បីឱ្យមនុស្សឆាប់ស្គាល់តម្លៃ? តើអ្នកនឹងវេចខ្ចប់វាយ៉ាងដូចម្តេច? តើអ្នកនឹងកំណត់តម្លៃវាយ៉ាងដូចម្តេច?តើអ្វីដែល "ត្រឹមត្រូវ" ចំពោះអ្នក?
៧. គ្រប់គ្រងភាពភ័យខ្លាច
សម្រាប់មនុស្សភាគច្រើនអ្វីដែលពាក់ព័ន្ធនឹងប្រាក់ គឺពាក់ព័ន្ធនឹងកម្រិតនៃការភ័យខ្លាច។ វាចាំបាច់ណាស់ក្នុងការទទួលស្គាល់ខ្លួនអ្នក និងអ្នកដទៃថាអ្នកកំពុងប្រថុយ ហើយអ្នកបានសម្រេចថាវាជាហានិភ័យដែលអ្នកចង់ធ្វើ។ ដូច្នេះពិចារណាការភ័យខ្លាចជាធម្មជាតិ ហើយរកវិធីដើម្បីគ្រប់គ្រងវា។
ការទទួលបានការគាំទ្រពីមនុស្សដែលជឿជាក់លើអ្នក និងអ្វីដែលអ្នកកំពុងចាប់យកគឺលេខ១ នៅក្នុងយុទ្ធសាស្ត្រគ្រប់គ្រងការភ័យខ្លាច។ វាក៏មានប្រយោជន៍ផងដែរក្នុងការកំណត់គោលដៅ ដែលជាគន្លឹះសម្រាប់ការបណ្តាក់ទុនថ្មីរបស់អ្នក អ្នកនឹងឃើញថាការប្តេជ្ញាចិត្តហើយបន្តធ្វើវានឹងផ្តល់នូវទំនុកចិត្ត និងសន្ទុះទៅមុខកាន់តែច្រើន៕