សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ទោះបីជាអាជីវកម្មភាគច្រើនត្រូវបានស្វាគមន៍ក្នុងការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏ដោយក៏មានផលិតផល និងសេវាកម្មមួយចំនួនដែលហ្វេសប៊ុកមិនអនុញ្ញាតឱ្យផ្សាយនៅលើបណ្ដាញសង្គមយក្សមួយនេះដែរ។ ដូច្នេះមុនពេលដែលអ្នកសម្រេចចិត្តផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក សូមពិនិត្យមើលបញ្ជីផលិតផល និងសេវាកម្មដែលត្រូវបានហាមឃាត់ និងមានការដាក់កម្រិតរបស់ហ្វេសប៊ុក។ តួយ៉ាងដូចរបស់៧ប្រភេទខាងក្រោមគឺជាបញ្ជីប្រភេទផលិតផលត្រួសៗក្នុងចំណោមផលិតផលដែលនឹងត្រូវបានហាមឃាត់ពីហ្វេសប៊ុក។
១. ផលិតផលថ្នាំជក់
ហ្វេសប៊ុកមិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ រួមមានផលិតផលទាំងនេះ៖
- បារី
- ស៊ីហ្គា
- ថ្នាំជក់ទំពារ
- បំពង់ថ្នាំជក់
- ឧបករណ៍ជក់កញ្ឆារ
- កន្លែងជក់កញ្ឆារ
- ក្រដាសមូរបារី
- ឧបករណ៍ជក់ថ្នាំ
- បារីអេឡិចត្រូនិច
ក្រៅពីនេះ ចំពោះការផ្សាយពាណិជ្ជកម្មទាក់ទងនឹងថ្នាំជក់ផ្សេងទៀតក៏ត្រូវបានអនុញ្ញាតិផងដែរ ដូចជាការផ្សព្វផ្សាយយុទ្ធនាការប្រឆាំងនឹងការជក់បារី សេវាកម្មប្រឹក្សាយោបល់សម្រាប់ការជក់បារី និងកម្មវិធីស្តារនីតិសម្បទាជាដើម។
២. អាវុធនិងគ្រឿងផ្ទុះ
ហ្វេសប៊ុកមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មអាវុធ រួមមានដូចខាងក្រោម៖
- កាំភ្លើង
- គ្រាប់កាំភ្លើង
- កាំភ្លើងបាញ់កូនបាល់
- កាំភ្លើងខ្យល់
- កាំជ្រួច
- គ្រឿងផ្ទុះ
- ស្រ្ពាយបាញ់ការពារខ្លួន
- កាំបិត
- កាំភ្លើងឆក់
- អាវុធការពារខ្លួន
ប្រសិនបើការផ្សាយពាណិជ្ជកម្មទាក់ទងទៅនឹងការជួញដូរអាវុធបាននោះ ការផ្សព្វផ្សាយទាំងនោះនឹងត្រូវបានបិទដោយហ្វេសប៊ុក។
៣. ការប្រមាថមើលងាយ រឿងនយោបាយ និងសាសនា
ហ្វេសប៊ុកហាមឃាត់ការផ្សាយពាណិជ្ជកម្ម ដែលលើកកម្ពស់ឱ្យមានការស្អប់ខ្ពើមរើសអើងចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ ជាពិសេសក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មវាយប្រហារដូចខាងក្រោម៖
- ការរើសអើងជាតិសាសន៍
- ការរួមភេទ
- សាសនា ឬលទ្ធិ
- ដើមកំណើត ពូជសាសន៍
- សម្ព័ន្ធភាពសាសនា
- ស្ថានភាពអាពាហ៍ពិពាហ៍
- ទំនោរផ្លូវភេទ
- អត្តសញ្ញាណយេនឌ័រ
- ភាសា
ប្រសិនបើការផ្សាយពាណិជ្ជកម្មរបស់អ្នកលើកកម្ពស់ការនិយាយប្រឆាំងនឹងអ្វីដែលបានលើកឡើងខាងលើ ពួកគេនឹងត្រូវបដិសេធ ហើយគណនីរបស់អ្នកត្រូវបានបិទ។
៤. ឧបករណ៍ចារកម្ម និងឧបករណ៍តាមដាន
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់មិនអនុញ្ញាតិឱ្យមានការផ្សព្វផ្សាយទាំងឡាយណាដែលពាក់ព័ន្ធនឹងកម្មវិធីចារកម្ម អ្នកតាមដានស៊ើបអង្កេតតាមទូរស័ព្ទចល័ត ឬប្រើឧបករណ៍តាមដានផ្សេងទៀតទេ។
៥. ទំនិញក្លែងក្លាយ
ការសិក្សាមួយបានបង្ហាញថាជិត ២៥% នៃការផ្សាយពាណិជ្ជកម្មរបស់របរប្រណីតៗ នៅលើហ្វេសប៊ុកបានមកពីការលក់ទំនិញក្លែងក្លាយ។ ហ្វេសប៊ុកបានប្រកាន់ជំហររឹងមាំ ហើយនឹងរារាំងការផ្សាយពាណិជ្ជកម្មណាមួយដែលស្ថិតក្នុងក្លែងបន្លំ។
៦. គ្រឿងស្រវឹង
ទោះបីជាស្រាត្រូវបានអនុញ្ញាតក៏ដោយ អ្នកក៏ត្រូវតែគោរពតាមច្បាប់ក្នុងស្រុក។ លើសពីនេះទៀតប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលឡើយ។
៧. ផ្នែកនៃរាងកាយ
ដោយសារតែការលក់គ្រឿងអវៈយវៈរាងកាយគឺខុសច្បាប់ វាមិនត្រូវបានអនុញ្ញាតឱ្យចុះផ្សាយនៅលើហ្វេសប៊ុកឡើយ។ “ ផ្នែកនៃរាងកាយ” សំដៅទៅលើការលក់សរីរាង្គដោយខុសច្បាប់៕