សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
(ភ្នំពេញ)៖ ក្នុងលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា៖ «ដើម្បីឆ្លើយតបទៅនឹងតម្រូវការមេធាវី សម្រាប់ការពារក្តី នៅក្នុងសំណុំរឿង ដែលច្បាប់តម្រូវឲ្យមានជាកាតព្វកិច្ច ជាពិសេសដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតមេធាវីការពារក្តី នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត ក្រសួងយុត្តិធម៌ សូមបញ្ជូនបញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដូចមានតារាងបញ្ជីឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនង ជូនភ្ជាប់មកជាមួយលិខិតនេះ»។
ខាងក្រោមជា បញ្ជីរាយនាមមេធាវី ដែលស្ម័គ្រចិត្តផ្តល់សេវាការពារក្តី ដោយឥតគិតកម្រៃ ប្រចាំការនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត៖